អតីត​ទាហាន​ក្លាហាន​ធ្លាក់​ខ្លួន​ពិការ​​ ធាក់កង់​ដឹក​ចៅតូច​ៗ​សុំ​ទាន​តាម​ផ្លូវ

លោក សឿន ហាន ជិះកង់​ដឹក​ចៅ​អាស្រ័យ​ទាន​ពី​សប្បុរ​សជន​។ ធិក កល្បាណ

ធិក កល្យាណភ្នំពេញ ប៉ុស្ដិ៍ Wed, 6 January 2016

សៀមរាប: ក្រោម​កម្តៅ​ព្រះ​សូរ្យសែង​ដែល​ស្ទើរតែ​ខ្លោច​សាច់ មនុស្សម្នា​ទាំងឡាយ​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ ស្វែងរក​ទិសដៅ​ដែល​ពួកគេ​ចង់ទៅរៀងៗ​ខ្លួន ក្នុងចំណោម​អ្នក​ទាំងនោះ ក៏មាន​វត្តមាន​លោកតា​ពិការ​ជើង​ម្នាក់​កំពុង​តែ​អូស​កង់​ខ្មែរចាស់​មួយ យឺត​ៗ ជាមួយនឹង​វត្តមាន​ចៅប្រុស​ស្រីតូចៗ ពីរ​នាក់​តាម​បណ្តោ​យ​ដង​វិថី នៅ​ក្នុង​ក្រុងសៀមរាប ទាំង​កណ្តាល​ថ្ងៃ​ចែស​គួរ​ឲ្យ​អាសូរ។
កង់ខ្មែរ​ដ៏​ចំណាស់​មួយ​នេះ គឺជា​ទីជម្រក​ដ៏​កក់ក្តៅ​របស់​ក្មេង​តូច​ទាំងពីរ​នេះ នៅ​ពេល​ដែល​លោកតា​របស់​ពួកគេ​ដឹក​កង់​ដើរ​សុំ​ថវិកា​ពី​សប្បុរសជន​នានា ក្នុង​ទីក្រុង​ដែល​ទទួល​ភ្ញៀវទេសចរ​ជា​ច្រើន​​លាន​នាក់​ក្នុង​មួយឆ្នាំៗ​។

លោកតា សឿន ហាន គឺជា អតីត​ទាហាន​ក្នុង​ជួរ​ដ៏ក្លាហាន​អង់អាច​ម្នាក់​កាលពី ៣០ ឆ្នាំ​មុន ដែល​តស៊ូ​ប្តូរជីវិត ដើម្បី​ប្រទេសជាតិ​រយៈពេល​ជាង ២ ទសវត្សរ៍​ តែ​ការ​ពលី​របស់​លោកតា​នេះ​បានត្រឹមតែ​ជា​ស្រមោល​លងបន្លាច និង ទាញ​ជីវិត​លោកតា​ឲ្យ​ក្លាយជាអ្ន​កសុំទាន​តាម​ដងផ្លូវ ក្រោយ​ពេល​លោកតា​បាត់បង់​ជើង​ម្ខាង ដោយសារ​ជាន់មីន ក្នុង​ពេល​តទល់​ជាមួយ​សត្រូវ ពី​មុន​មកនោះ។

ស្រងូត​​ស្រងាត់​ លោកតា​បាន​រំឭក​ថា៖ «ខ្ញុំ​ជា​អតីត​ទាហាន​ម្នាក់​ដែល​មិន​ខ្លាច​ស្លាប់ ខ្ញុំ​ខំ​ការពារ​ទឹកដី ការពារ​អ្នក​ទាំងឡាយ តែ​ជា​អកុសល ខ្ញុំ​បាត់​ជើង​ម្ខាងនៅពេលដែល​ចុះទៅ​វាយ​​សត្រូវ​នៅស្វាយ..ចាប់តាំងពី​ពេលនោះ​មក អ្វីៗ​គ្រប់យ៉ាង បាន​ក្លាយជា​សុបិន​អាក្រក់ ជីវិត​ខ្ញុំ​រសាត់​អណ្តែត ឥតមាន​កោះ​ត្រើយ»។

លោកតា​បាន​រៀបចំ​ជា​ថ្នាក់ៗ និង​​ដំបូល នៅ​ពីមុខ​កង់របស់​លោកតា សម្រាប់​ដាក់​ចៅ​របស់​​គាត់​ឲ្យ​អង្គុយ ក្នុង​គោល​បំណង​ការពារ​កម្ដៅ ​និង​ភ្លៀង វេលា​ធ្វើ​​ដំណើរដ៏​វែងឆ្ងាយ​រយៈ​ពេល​ស្ទើរតែ ២៤ ម៉ោង​។

ជា​រៀងរាល់ថ្ងៃ លោកតា​តែង​តែ​ក្រោក​ពី​ព្រលឹម​ប្រហែល​ម៉ោង ៤ ដឹក​កង់​បណ្តើរ​ចៅ​តូចៗ​ទាំងពីរ​របស់គាត់​តាំង​ពី​ស្រុក​ពួក រហូតម​កដល់​ក្រុង​សៀមរាប​ដែលមាន​ចម្ងាយ​ជិត ២០ គីឡូ​ម៉ែត ដើម្បី​សុំ​អង្ករ និងថវិកា​បន្តិចបន្តួច​ពី​បណ្ដា​សប្បុរសជន ដើម្បី​ជា​ទុន​បន្ដ​ជីវិត​ទៅ​ថ្ងៃស្អែក។ តែ​ជាអកុសល​​ការ​អាស្រ័យ​ទាន​បាន​ពី​ក្ដីអាណិត​អាសូរ​របស់​អ្នកដទៃជា​រឿង​មិនទៀង​ទាត់ ពេលខ្លះ​លោកតា និង​ក្មេង​​តូច​ទាំងពីរ​នេះ ត្រលប់មក​ផ្ទះ​វិញ​ដោយ​ពោះ​ទទេ។

លោកតា​ថ្លែង​​ទាំង​​សម្លឹង​ទៅ​កាន់​​ចៅ​គាត់​ថា៖ «ដោយសារ​តែ​ចៅ​ទាំងពី​រហ្នឹង បានជា​ខំ​បែប​ហ្នឹង..ឪពុកម្តាយ​ពួកគេ​លែងលះគ្នា ហើយ​គេ​ទៅ​ចោល​កូន​គេ​អស់ គេ​ទុក​ឲ្យ​ខ្ញុំ​និង​​ប្រពន្ធ​​ខ្ញុំ​ចិញ្ចឹម»។

អតីត​ទាហាន​វ័យជ្រេខ្សែ​ជីវិត​កម្សត់​រូបនេះ​ថ្លែង​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​ជរា និង​មាន​ជំងឺ​ជាប់​ខ្លួន​មិនអាចរ​ករបរ​​ចិញ្ចឹម​​ជីវិត​បាន​ក្រៅពី​ដើរ​សុំ​ទាន​គេ​ទេ។ សម្រាប់​ខ្ញុំ ទោះជា​លំបាក​យ៉ាងណាក៏​មិន​អី​ដែរ តែ​អាណិត​វាសនា​ចៅ​ខ្ញុំ​ មិន​គួរ​ណា​មក​លំបាក​បែបនេះ​ទេ»៕

Posted on: January 6, 2016 5:24 pm

Seek for silence

When things get awfully tiring, seek for silence, most of the time the loudest lessons are learned at the most quiet corners of our hearts. ~Kuya Rene

RFA photo/Yang Chandara

Posted on: October 4, 2015 11:57 am