“ការ​បើក​របរ​មិន​គោរព​ច្បាប់​ជា​ដើមហេតុ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ”

រថយន្ត​ដឹក​កម្មករ​ចេញ​ពី​ធ្វើ​ការ​តាម​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Uon Chhin

 

ដោយ សិរីមុនី RFA 2015-10-21

មន្ត្រី​ប៉ូលិស​ចរាចរណ៍ បាន​អំពាវនាវ​អោយ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​ទាំង​អស់​គ្នា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​ក្រោយ​ពេល​ដែល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ បណ្ដាល​ឲ្យ​កម្មករ ១​នាក់​ស្លាប់ និង ២៦​នាក់​ទៀត​របួស​កាល​ពី​​ថ្ងៃ​​ទី​២០ ខែ​តុលា។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ថា ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​កើត​ឡើង​ពី​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង មិន​ស្មើភាព​គ្នា និង​បើក​បរ​ស្ថិត​ក្នុង​ភាព​ស្រវឹង។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក លោក ស៊ិន សុវណ្ណធី មាន​ប្រសាសន៍​ថា ការ​បើក​របរ​មិន​គោរព​ច្បាប់ និង​ការ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ គឺ​ជា​ដើមហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ជា​ទូទៅ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​កើត​ឡើង​ដោយសារ​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់​ដោយ​មន្ត្រី​សមត្ថកិច្ច និង​អ្នក​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង។

លោក យង់ គិមអេង បន្ត​ថា ការ​ពង្រឹង​ការងារ​របស់​សមត្ថកិច្ច និង​បំពាក់​សម្ភារៈ​ចាំបាច់​នានា នឹង​អាច​ជួយ​អោយ​មាន​ការ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ៖ «មន្ត្រី​ចរាចរណ៍​ខ្លួន​ឯង​ហ្នឹង​ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ សំខាន់​បំផុត​ត្រូវ​តែ​ផាក​ពិន័យ​ដោយ​មិន​រើស​មុខ»។ (more…)

Posted on: October 21, 2015 8:23 pm