របាយការណ៍ៈ តុលាការ​ពុករលួយ​បង្ក​ការ​លំបាក​ដល់​ការ​វិនិយោគ

ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​រឹប​អូស​ដី​ធ្លី​បាន​ឡើង​មក​តវ៉ា​មុខ​តុលាការ​នៅ​ភ្នំពេញ​នា​ពេល​កន្លង​មក។ ហុង មិនា

 

Ananth Baliga ភ្នំពេញ​ប៉ុស្តិ៍​ Mon, 19 October 2015

ភ្នំពេញៈ ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​បាន​ទទួល រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង ខណៈ​គណៈ​មេធាវី​អន្តរជាតិ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ដែល​បង្ហាញ​ថា តុលាការ​កម្ពុជា ត្រូវ​បាន​ញាំញី​ដោយ​អំពើ​ពុករលួយ ស៊ី​សំណូក និង​ឥទ្ធិពល​នយោបាយ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «យុត្តិធម៌ ប្រឆាំង​នឹង​អំពើ​ពុករលួយ​គឺ​បញ្ហា​ប្រឈម​ដល់​ឯករាជ​ភាព​របស់​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា» បាន​ពិពណ៌នា​ពី​ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៃ​ដំណើរ​ការ​របស់​តុលាការ​កម្ពុជា និង​បាន​លើក​ឡើង​ពី​កង្វះ​ទំនុក​ចិត្ត​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ពី​ប្រជាជន​ក្នុង​ស្រុក និង​ជន​បរទេស។

ពាណិជ្ជករ​ថ្លែង​ថា គុណភាព​របស់​ប្រព័ន្ធ​តុលាការ​កំពុង​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​វិនិយោគ ឬ​មិន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អំពើ​ពុករលួយ​ដែល​មាន​នៅ​គ្រប់​វិស័យ ដែល​រួម​ទាំង​តុលាការ​គឺជា​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជាច្រើន​សម្រាប់ «ការ​ជួយ​សម្រួល​ការ​ធ្វើ​ពាណិជ្ជ» ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទាប​បំផុត​នៃ​ការ​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​បាន​ផ្ដល់​ចំណាត់​ថ្នាក់​ដោយ​ធនាគារ​ពិភពលោក។ ការ​ផ្ដល់​ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​បាន​ដាក់​ប្រទេស​កម្ពុជា​ទី​១៨៤ ក្នុង​ចំណោម​ប្រទេស​១៨៩​ខាង​ផ្នែក​ជួយ​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​នឹង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​តាម​ច្បាប់​ជាប់​ចំណាត់​ថ្នាក់​ទី​១៧៨ ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា។

លោក Matthew Rendall ដៃ​គូ​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ច្បាប់ Sok Siphana & Assocaites បាន​ថ្លែង​ថា ផល​ប៉ះពាល់​លើ​ការ​វិនិយោគ​ទំនង​ជា​មាន​សារៈសំខាន់។ ការ​មាន​ប្រព័ន្ធ​តុលាការ​ដែល «ខ្លាំង និង​មាន​ប្រសិទ្ធភាព» គឺជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​ជាច្រើន​សម្រាប់​វិនិយោគិន​ដែល​កំពុង​ចូល​មក​នឹង​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត​វិនិយោគ​របស់​ពួក​គេ។

លោក​ថ្លែង​ថា៖ «វា​មិន​មែន​ជា​កត្តា​ដ៏​ចាំបាច់ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​មិន​ជ្រើសរើស​ក្នុង​ការ​វិនិយោគ​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​ផ្នែក​មួយ​នៃ​ការ​ពិចារណា​របស់​ពួក​គេ​នៅ​ពេល​សម្រេច​ចិត្ត​ថា​តើ​វិនិយោគ ឬ​មិន​វិនិយោគ»។ (more…)

Posted on: October 19, 2015 7:13 pm